ព័ត៌មាន

ព៌តមាន & ដំណឺងថ្មីៗ

បច្ចុប្បន្នព័ត៌មាន បានចេញផ្សាយពេញបណ្តាញ ទំនាក់ទំនងសង្គមថា អ្នកអាចសាកថ្មទូរស័ព្ទ

ដៃ របស់អ្នកជាមួយនឹងស្លឹកពោធិ៍។ ជាមួយគ្នានេះដែរ មានអ្នកខ្លះនិយាយថា វាជាការពិត

ចំណែកឯអ្នកខ្លះទៀតនិយាយថា វាជាការបោកប្រាស់ ដោយពួកគេបានអនុវត្តន៍សាកថ្មទូស័ព្ទដៃ តាមវិធីដូចខាងក្រោម ៖

ជំហាននីមួយៗដើម្បីសាកថ្មទូរស័ព្ទដៃ របស់អ្នកដោយប្រើស្លឹកពោធិ៍
១- បើសំបកទូរស័ព្ទដៃរបស់អ្នក
២- រួចដកថ្មចេញ
៣- អ្នកត្រូវយកស្លឹកពោធិ៍ស្រស់ចំនួន ២ឬ ៣សន្លឹក
៤- យកទងនៃស្លឹកនោះ ទៅប៉ះនៅកន្លែងចម្លងអគ្គិសនី របស់ថ្មទូរស័ព្ទចំនួន ១នាទី។
៥- បន្ទាប់មកអ្នកត្រូវសម្អាត ថ្មទូរស័ព្ទរបស់អ្នកជាមួយនឹង ក្រណាត់ទន់ៗ
៦- ដាក់ថ្មចូលក្នុងទូរស័ព្ទ របស់អ្នកវិញ រួចបើកទូរស័ព្ទឡើងវិញ
៧- រួចហើយអ្នកអាចឃើញលទ្ធលរបស់វា

តើវាជាស្អីឲ្យពិតប្រាកដ?
ជាការពិតណាស់ វាគ្មានភស្តុតាង នៃវិទ្យាសាស្រ្តបង្ហាញឲ្យឃើញ ជាក់លាក់នោះទេ ហើយក៏គ្មា

នអ្នកណាប្រាប់ ឲ្យបានច្បាស់ថា វាពិតជាមានប្រសិទ្ធភាពមែន។

ដូច្នេះវាអាចគ្រាន់តែជាការ បញ្ឆោតតែប៉ុណ្ណោះ ដោយការពិតរបស់វាត្រូវរង់ចាំ ក្រុមអ្នកស្រាវជ្រាវវិទ្យា

សាស្រ្តជាអ្នកសំរេច។ ទោះបីជាយ៉ាងណាក្តី ក៏នៅមានមនុស្ស ជាច្រើនជឿថា វាជាការពិត៕

ដោយសារគ្រោះទឹកជំនន់ធ្វើឲ្យរដ្ឋាភិបាលទម្លាក់កំណើនសេដ្ឋកិច្ចមកត្រឹម៦ភាគរយ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១១នេះអាចមានត្រឹម ៦ភាគរយប៉ុណ្ណោះ។ នោះក៏ព្រោះតែគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចអាមេរិក និងអឺរ៉ុប។
មានសម្តែងមតិចំនួន 2

នៅភ្នំពេញ ទឹកជំនន់ ប៉ះពាល់ប្រជាពលរដ្ឋជាង ២ម៉ឺនគ្រួសារ ក្នុង៤ខណ្ឌ

កាលពីព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១១ លោក ប៉ា សុជាតិវង្ស ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ មានចំនួនជាង ២០.០០០ គ្រួសារ។ ទឹកជំនន់ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋធ្ងន់ធ្ងរចំនួន ៤ខណ្ឌ គឺខណ្ឌមានជ័យ ប៉ះពាល់ប្រជាពលរដ្ឋធ្ងន់ធ្ងរជាងគេ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌដង្កោ ប៉ះពាល់ ៤សង្កាត់។
សម្តែងមតិ

ហោ ណាំហុង កែសម្ដីពេលមានការចោទថា រដ្ឋាភិបាលដាក់សម្ពាធធ្ងន់លើសាលាក្ដី

ប្រមុខការទូតរបស់រដ្ឋាភិបាលហ៊ុនសែន កាលពីម្សិលមិញបានបន្ទោសក្រុមអ្នកកាសែត ដែលថាបានសម្រងពាក្យរបស់ខ្លួនខុស ដែលវាបានក្លាយជាផ្នែកមួយត្រូវបានគេលើកជាទឡ្ហីករណ៏នៃការលា ឈប់របស់ លោក ស៊ីហ្រ្វេដ ប្លាំ(SiegfriedBlunk) អំពីថារដ្ឋាភិបាលបានដាក់សម្ពាធលើសាលាក្ដីនេះ។
មានសម្តែងមតិចំនួន 9

រដ្ឋាភិបាលកម្ពុជាបញ្ជាក់ពីជំហររបស់ខ្លួនរឿងការជ្រៀតជ្រែកសាលាក្តីខ្មែរក្រហម

កម្ពុជា នៅថ្ងៃអង្គារនេះ បានសម្រួលជំហរផ្លូវការរបស់ខ្លួនថា ខ្លួនគាំទ្រចំណាត់ការរបស់សាលាក្តីខ្មែរក្រហមលើសំណុំរឿងបន្ថែម០០៣ និង០០៤។ ក៏ប៉ុន្តែបានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងបញ្ហាអសន្តិសុខណាមួយ ដែលកើតចេញពីចំណាត់ការផ្លូវច្បាប់នេះ។
មានសម្តែងមតិចំនួន 9

ចៅក្រមបដិសេធការឃុំខ្លួនសមាជិកគណបក្សប្រឆាំងដោយគ្មានដីកា

បន្ទាប់ពីមានរឿងចម្រូងចម្រាសក្នុងការសម្រេចឃុំខ្លួន ជំទប់ទី២ខាងគណបក្សសម រង្ស៊ី ដោយគ្មានដីការសម្រេចឃុំខ្លួនត្រឹមត្រូវកាលពីចុងខែកញ្ញា។ លោកលឹម សុគន្ថាចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកណ្តាលបានអះអាងថា ជាការចោទប្រកាន់មិនត្រឹមត្រូវពីសំណាក់មេធាវីការពារជនជាប់ចោទ ទេ។
សម្តែងមតិ

សន្និបាតប្រចាំឆ្នាំសម្លឹងមើលការខ្វះខាតសុខភាពខ្មែរអាមេរិក

នៅឯទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា សមាគមមាតាបិតាខ្មែររៀបចំសន្និបាទសុខភាពប្រចាំឆ្នាំលើកទី៧ នៅមន្ទីរពេទ្យ St. Mary Medical Center ដើម្បីពង្រឹងសុខមាលភាពប្រជាពលរដ្ឋខ្មែរ អាមេរិក ដែលរស់នៅទីនោះ។
មានសម្តែងមតិចំនួន ១

តុលាការចេញដីកាសម្រេចរក្សាការពារ អោយកម្មកររោងចក្រ M & V ចូលធ្វើការ និងបញ្ឈប់សមាជិកសហជីពសេរីកម្មករ ១៥នាក់

អ្នកស្រី មាស សុខេន អនុប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រ M & V បានអោយដឹងថា ការបញ្ឈប់ពួកគាត់ទាំង ១៥ នាក់ ពីការងារ គឺមិនត្រឹមត្រូវទេ ដោយតុលាការធ្វើតាមតែពាក្យបណ្តឹងរបស់ថៅកែរោងចក្រ ហើយពួកគាត់ នឹងមិនព្រមបញ្ឈប់ការធ្វើកូដកម្មឡើយ។ លោក ជា មុនី បានអោយដឹងដែរថា លោកនឹងដាក់ពាក្យប្តឹងទាស់ទៅនឹងការចេញសេចក្តីសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ពីព្រោះការសម្រេចនេះ មិនត្រឹមត្រូវ៕
មានសម្តែងមតិចំនួន 2

ទស្សនាខេត្តពោធិ៍សាត់ = អ្នកតា ឃ្លាំង មឿង

ខេត្តពោធិ៍សាត់ មានទីតាំង នៅភាគខាងលិច បឹងទន្លេសាប ដែលមាន ព្រំប្រទល់ជាប់ ខេត្តកំពង់ឆ្នាំង បាត់ដំបង កោះកុង និង ប្រទេសថៃ ។ ខេត្ត ពោធិ៍សាត់ ជាខេត្តមួយ គ្របដណ្តប់ មួយភាគធំ ដោយជួរភ្នំ ពិសេស ជួរភ្នំក្រវាញ ។ ខេត្តនេះមាន ផ្ទៃដី ១២.៦៩២ គីឡូម៉ែត្រការ៉េ ចែកចេញជា ៦ ស្រុក-ក្រុង ៤៩ ឃុំ-សង្កាត់ ៤៩៥ ភូមិ និង មានប្រជាពលរដ្ឋ រស់នៅ ៣៦០.៤៩៥ នាក់ (តួលេខឆ្នាំ ១៩៩៨) មានចម្ងាយផ្លូវ ១៨៩ គីឡូម៉ែត្រ ពីភ្នំពេញ តាមផ្លូវជាតិ លេខ ៥ ។
សម្តែងមតិ

មឿង សុន ស្នើតុលាការកំពូលកាត់ក្តីឡើងវិញពាក់ព័ន្ធបណ្តឹងរដ្ឋាភិបាល

លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ កាលពីថ្ងៃម្សិលមិញ បានផ្ញើលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាជំនុំជ្រះ នៃតុលាការកំពូល ដោយស្នើឲ្យតុលាការនេះ កាត់ក្តីសំណុំរឿងលោកដែលប្តឹងដោយរដ្ឋាភិបាលឡើងវិញ។
មានសម្តែងមតិចំនួន 6

ថៃចាប់ខ្លួនពលរដ្ឋខ្មែរ១០នាក់

អាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ១០នាក់ ដែលចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកកាប់ឈើគ្រញូងមកលក់ដូរខុសច្បាប់ កាលពីព្រឹកថ្ងៃទី១០ ខែតុលា។
មានសម្តែងមតិចំនួន 2

“បំបាត់” ជំងឺ៩ប្រភេទដែលស្ត្រីតែងជួបប្រទះ

អ្នកជំនាញការបានស្ថិតិជំងឺទូទៅ៩ប្រភេទដែលស្ត្រីតែងជួប ប្រទះក្នុងជីវិតរបស់ខ្លួន ។ ហើយដើម្បីបន្ថយគ្រោះថ្នាក់ពីជំងឺទាំងនោះ ស្ត្រីគួរស្វែងយល់នូវគំនិតផ្តួចផ្តើមខាងក្រោមនេះ ។
មានសម្តែងមតិចំនួន ១

សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ខេត្តកំពង់ចាម ១០ រូបចុះចូលគណបក្សសិទ្ធិមនុស្ស

នៅព្រឹកថ្ងៃអង្គារនេះ សមាជិកព្រឹទ្ធសភាម្នាក់ និងថ្នាក់ដឹកនាំតាមស្រុកនានា របស់គណបក្សសមរង្ស៊ី ប្រចាំខេត្តកំពង់ចាម ចំនួន ៩ រូប ផ្សេងទៀត បានប្រកាសចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា។ អ្នកនយោបាយទាំង ១០ រូបនោះ ទើបតែត្រូវបានគណបក្សសមរង្ស៊ី សម្រេចលុបឈ្មោះ ចេញពីបញ្ជីគណបក្ស កាលពីថ្ងៃទី៧តុលា។ គណបក្សសមរង្ស៊ី ចាត់ទុកថា នេះជាយុទ្ធសាស្ត្រថ្មី ដែលគណបក្សកាន់អំណាច ប្រើប្រាស់ ដើម្បីបំបែកសម្លេងគណបក្សប្រឆាំងនៅកម្ពុជា។
សម្តែងមតិ

សមាជិកដែលត្រូវបានបណ្ដេញចេញពីបក្សសមរង្ស៊ីបានចូលជាមួយគណបក្សសិទ្ធិមនុស្ស

ដោយពុំមានវត្តមានលោក តុ វ៉ាន់ចាន់ អ្នកតំណាងរាស្រ្ដប្រចាំខេត្ត តាកែវ របស់ គណបក្សគណបក្សសមរង្ស៊ី ដែលទើបត្រូវបានបណ្ដេញចេញនោះ ដោយឡែកនៅព្រឹកមិញនេះយ៉ាងហោចណាស់មានសមាជិកថ្នាក់មូលដ្ឋាន ពីខេត្ត កំពង់ចាម១០នាក់ ដែលឈ្មោះរបស់គេត្រូវបានលប់ចេញពីបក្សប្រឆាំងនេះ បានចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សប្រឆាំងលំដាប់ទី២ ក្នុងប្រទេសកម្ពុជា។
មានសម្តែងមតិចំនួន 3

អតីតសមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំ គណបក្សសមរង្ស៊ី ខេត្តកំពង់ចាម ១០ រូប ប្រកាសចូលរួមជាមួយ គណបក្សសិទ្ធិមនុស្ស

ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ចំនួន ១០ រូប ដែលជាអតីតសមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំតាមស្រុកនានា របស់គណបក្សសមរង្ស៊ី ប្រចាំខេត្តកំពង់ចាម បានប្រកាសចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស នៅព្រឹកថ្ងៃទី១១តុលា ឆ្នាំ២០១១។ ពិធីទទួលសមាជិកគណបក្សសមរង្ស៊ីទាំងនោះ បានធ្វើឡើង នៅទីស្នាក់ការគណបក្សសិទ្ធិមនុស្ស ដោយមានលោក ម៉ៅ មុនីវណ្ណ អនុប្រធានគណបក្សសិទ្ធិមនុស្ស ជាអ្នកទទួលស្វាគមន៍។
មានសម្តែងមតិចំនួន ១

បក្សប្រឆាំងថាតុលាការជ្រៀតជ្រែកក្នុងរឿងបណ្ដេញសមាជិក

លោក តុ វ៉ាន់ចាន់ សមាជិកសភាតំណាងរាស្រ្ដ ដែលត្រូវបានបណ្ដេញចេញកាលពីថ្ងៃ៧តុលាពេលនេះត្រូវបានរារាំង ដោយតុលាការ បន្ទាប់ពីមេធាវីរបស់ លោក បានដាក់ពាក្យប្ដឹង ។ ដែលនេះត្រូវបានចោទដោយគណបក្សគណបក្សសមរង្ស៊ីថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
មានសម្តែងមតិចំនួន 7

អតីតមន្ត្រី បក្សសមរង្ស៊ី គ្រោងប្ដឹងថ្នាក់ដឹកនាំបក្ស

អតីតមន្ត្រីគណបក្ស សម រង្ស៊ី ដែលត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍លប់ឈ្មោះចេញពីបក្ស បានធ្វើសន្និសីទកាសែតនៅរដ្ឋសភា នៅថ្ងៃទី១០ តុលា ដោយបានបដិសេធថា ពួកគាត់មិនបានធ្វើអ្វីខុសទេ ហើយសុំឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍បក្សពិចារណាចំពោះការលប់ឈ្មោះ លោកពីបក្សនេះឡើងវិញ។
សម្តែងមតិ

គណបក្សសមរង្ស៊ីស្នើទៅកាន់ គ.ជ.ប. ដាក់លោក សាន សាង ជំនួសតំណែងតំណាងរាស្ត្ររបស់លោក តុ វ៉ាន់ចាន់

ការស្នើសុំផ្លាស់ប្តូរបេក្ខជនតំណាងរាស្ត្ររបស់គណបក្ស សមរង្ស៊ី គឺបានធ្វើឡើង ចំពេលដែលលោក តុ វ៉ាន់ចាន់ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែតុលា ឆ្នាំ២០១១។ ភ្លាមៗនោះ លោក អឿង សៀង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរក្សាការពារ លេខ១២ “ធ” ចុះនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១១ ។
សម្តែងមតិ

កម្ពុជាមិនគាំទ្រឲ្យមានការបំបែករដ្ឋរបស់ប្រទេសស៊ែប

រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសស៊ែប (Serbia) លោក វុក ហ្សេរ៉េមីក (Vuk Jeremic) បានមកបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ ដើម្បីតភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយពីបានដាច់ទំនាក់ទំនងនេះជាច្រើនទសវត្សរ៍កន្លងមក។
សម្តែងមតិ

កម្ពុជាគាំទ្រកិច្ចការពារអធិបតេយ្យភាពប្រទេសស៊ែប៊ី តែមិនគាំទ្រការបំបែករដ្ឋទេ

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេកម្ពុជា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាគាំទ្រចំពោះកិច្ចការពារអធិបតេយ្យភាពប្រទេសស៊ែប៊ី ហើយមិនគាំទ្រការបំបែករដ្ឋ នៅស៊ែប៊ីឡើយ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងសន្និសីទរួមគ្នា ក្រោយពីកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ នៅទីស្តីការក្រសួងការបរទេសកម្ពុជារវាងលោក ហោ ណាំហុង និងលោក វុក ហ្សេរ៉េមីក រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណៈរដ្ឋ ស៊ែប៊ី។
សម្តែងមតិ

រដ្ឋសភា ចូលកង និងបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៤តុលា

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា នៅថ្ងៃសុក្រ ទី១៤ តុលា ២០១១ វេលាម៉ោង ៨ ព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាល ៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម្តែងមតិ

ឱក សុគន្ធកញ្ញា មានមន្ត្រីតាមហួងហែង
សម្តែងមតិ

One Response to ព័ត៌មាន

  1. Pingback: សូមស្វាគមន៍មកកាន់គេហទំព័រខ្មែរឡូយ10

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s