បុរាណប្រវត្តិ

 

មានរឿងអស្ចារ្យទៀតហើយជាមួយក្រដាសលុយ១ដុល្លារ

ចំនេះដឹងទូទៅ, by Angkortown.

លុយ១ដុល្លារអាចទាយដឹងពីថ្ងៃស្លាប់របស់ លោក អូសាម៉ាបិនឡាដិន

បាន។ អត្ថបទនេះសំរាប់ចំនេះដឹងទូទៅ ខ្លះ​ និងជាការកំសាន្តអោយ ប្លែកភ្នែកខ្លះតែប៉ុណ្ណោះ។

លោកអ្នកបានស្គាល់ច្បាស់ណាស់ គឺលោក អូសាម៉ាប៊ិនឡាឌិន ដែលជាមេភារវករដ៏សាហាវ

និងមានថ្វីដៃបំផុត ក្នុងការធ្វើភារវកម្ម ដែលប្រទេសអាមេរិកតាមចាប់ខ្លួន។

តែទោះយ៉ាងណា ក៏គេចមិនផុតពីទាហានអាមេរិចដែល។ កងទ័ពអាមេរិច​បាន ចួលទៅដល់ផ្ទះលោក

អូសាម៉ាបិនឡាដិន ហើយបានបាញ់សំលាប់ នៅថ្ងៃ ទី ១ ខែ ឧសភា ( May 1st )។ ដោយឡែក

ចូលមកដល់ សាច់រឿងក្នុងអត្ថបទយើងវិញ វាគួរអោយចំលែក ណាស់ដែលក្នុងលុយ

១ដុល្លារបានបង្កប់ អត្ថន័យនៃ ថ្ងៃខែ ស្លាប់របស់ លោក អូសាម៉ាបិនឡាដិន នៅលើនោះ។

មើលរូបខាងក្រោម៖

ពេលបត់លុយ១ដុល្លារទៅចេញ បែបនេះ

 ការបកស្រាយរូបភាព៖

May 1 ជាថ្ងៃដែល លោក អូសាម៉ាប៊ិនឡាដិនត្រូវបានទាហានអាមេរិកសំលាប់

មានបុរសម្នាក់បានបត់លុយ១ដុល្លារ ហើយចេញ ខែ និង​ថ្ងៃ ស្លាប់របស់ អូសាម៉ាបិនឡាដិន

ប្រមាណជាង ៣ម៉ោងមុនទាហានអាមេរិក ចូលបាញ់សំលាប់ លោក អូសាម៉ាបិនឡាដិន។

អត្ថបទលើកក្រោយ គឺទាក់ទងពីលុយដែល ក្រោមចំនងជើងថា

“ក្រដាស់ប្រាក់លុយ ២០ដុល្លារអាមេរិក ទាយត្រូវពីជោកវាសនា របស់ប្រទេស អាមេរិក កាលពី១០ឆ្នាំ មុន”

ដើមកំណើតនៃបុណ្យណូអែល

បុណ្យខួប នៃប្រសូតិ ព្រះយេស៊ូ។

បុណ្យណូអែល (នៅភាសាអង់គ្លេស បុណ្យ គ្រិស្តម៉ាស)​ ជា បុណ្យ ទិវាប្រសូតិ​ របស់ព្រៈយេស៊ូគ្រិស។

គ្រឹស្តសាសនិក ជននៅទូទាំងពិភពលោក តែងតែ ប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ

ដែលជាខួបកំណើតរបស់ ព្រះយ៉េស៊ូ គ្រឹស្ត។

នៅទីក្រុងប៊ែតឡេហ៊ែម (ប៉ាឡេស្ទីន) ដែលជាទីកន្លែងបង្កើតគម្ពីគ្រឹស្តសាសនា នៃកំនើតព្រះយ៉េស៊ូ គ្រឹស្ត។

អ្វីទៅគ្រិស្តម៉ាស ?

នៅស្រុកបារាំង គេហៅថា ណូអែល ដាណឺម៉ាក ថា ជូល

អ៊ីតាលីថា ណាតាលេ

អេស្ប៉ាញ ថា ណាវីដាដ រុស្ស៊ីថា Roschdevtvo Kristovo ។ល។

ដែលមានន័យ ប្រហាក់ប្រហែលគ្នាថា ថៃ្ងកំណើត យេស៊ូគ្រិស្ត។ តាមលំដាប់ថ្នាក់សំខាន់ នៃពិធីសូត្រមន្ត

របស់សាសនាគ្រិស្ត គ្រិស្តម៉ាស មានសារសំខាន់ ទី ៤ បន្ទាប់ពីបុណ្យ អ៊ីស្ទ័រ ឬ ប៉ាក

ដែលជាបុណ្យរំកថៃ្ង ព្រះយេស៊ូគ្រិស្ត រស់ឡើងវិញ បុណ្យផិនធិខស្ត ប៉ង់តឺកូត ឬ ថៃ្ងនក្ខត្តឫក្ស គម្រប់ ៥០ថៃ្ង

ដែលជាថៃ្ងព្រះមេត្រីចិត្ត យាងចុះមកប្រទាន

ឥទ្ធិឫទ្ធិ ដល់សាវ័កព្រះយ៉េស៊ូ គ្រឹស្ត ឲ្យអាចនិយាយបាន ច្រើនភាសា ដើម្បីសម្រួលដល់ ការផ្សព្វផ្សាយសាសនា

នៅក្នុងលោកនេះ និងបុណ្យមួយទៀត គឺ អេពីហ្វានី La fete des Rois ជាថៃ្ងសម្ភោធ ព្រះយេស៊ូ ត្រូវនឹងថៃ្ងទី ៦

ខែមករា ។ នេះបើតាមកំណត់ នានា ខាងសាសនាគ្រិស្ត ដែល្តសូមអនុញ្ញាត

លើកយកមកជម្រាប ដោយពិតទៅ ថៃ្ងកំណើត ឬ ទិវាប្រសូតិ ព្រះយេស៊ូ ពុំមាននរណាដឹង ពិតប្រាកដថា

ជាថៃ្ងណាមែនទែន នោះឡើយ។

ប្រវត្តិ

បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធធ្វើ ប្រមាណជា ២០០ឆ្នាំ ក្រោយ គ្រិស្តសករាជ។ កាលពីឆ្នាំ

២២១ ប្រវត្តវិទូសម័យ ក្រុងរ៉ូម ឈ្មោះ

Sextus Julius Africanus បានកំណត់ក្នុងសៀវភៅ ប្រវតិ្តពិភពលោក របស់គាត់ យកថៃ្ង ២៥ ធ្នូ

ជាថៃ្ងបុណ្យគ្រិស្តម៉ាស។ ដាយគ្រិស្តម៉ាស

នៅជាប់នឹងបុណ្យ រដូវរងា ដែលជាឱកាស សប្បាយរីករាយ របស់ជនជាតិជាច្រើន ក្នុងតំបន់ត្រជាក់

ចំហៀងខាងជើង នៃពិភពលោក បុណ្យនេះក៏ចេះតែកើន

ប្រជាប្រិយភាព ខ្លាំងឡើង ចាប់ពីសតវត្សរ៍ ទី ៤ រៀងមក ក្នុងអាណាចក្ររ៉ូមុំាង។

យោងតាមសព្វវចនាធិប្បាយ Britannica និង ឯកសារដទៃទៀត បុណ្យគ្រិស្តម៉ាស បានត្រូវរៀបចំ

ឲ្យមានបែបបទត្រឹមត្រូវ តាមពិធីសាសនា កាលពី

យុគកណ្តាល ហើយ ទម្លាប់ចែកចាយ អំណោយ ឬហ្គិហ្វត៍ ឬ កាដូ នោះ ក៏កើតមានចាប់ពី សតវត្សរ៍ ទី ១៥ មក។

នៅប្រទេស អង់គេ្លស ក្រោយមានការប្តូរ ទៅកាន់និកាយ ប្រូតិស្តង់ ក៏មានការហាម មិនឲ្យធ្វើបុណ្យ គ្រិស្តម៉ាស

នៅអង់គេ្លស រួមទាំង ស្កត់ឡែនដ៍ ឬ Ecosse និង

ក្នុងចំណោមនិគមជន អង់គេ្លស នៅទ្វីបអាមេរិកផងដែរ កាលពីឆ្នាំ ១៦៤៧ ។ ទាល់តែ ចូលដល់ពាក់កណ្តាល

សតវត្សរ៍ទី ១៩ ហើយ ទើបបុណ្យ គ្រិស្តម៉ាស បានទទួលប្រជាប្រិយភាព ឡើងវិញ ដោយបានក្លាយជាបុណ្យ

ដែលមិនសូវទាក់ទង នឹងខាង សាសនា ដូចមុនទៀត តែជាបុណ្យរីករាយ ប្តូរអំណោយគ្នា ទៅវិញទៅមក

ហើយស៊ីផឹកសប្បាយ ជួបជុំញាតិមិត្ត ទៅវិញ។

ប័ណ្ណជូនសព្វសាធុការពរ ក្នុងឱកាសបុណ្យ គ្រិស្តម៉ាស និងចូលឆ្នាំថ្មី ដំបូងបង្អស់ បានកើតមានប្រមាណជា ១៦០

ឆ្នាំមុននេះ ហើយគំនិតស្តីពី សាន្តាខ្លស Santa Claus ឬ Pere Noe ដែលសើច ហូ ហូ ហូ ជិះគាវទឹកកក

អូសដោយសត្វរមាំង នាំកាដូ ចុះតាមបំពង់ផែ្សង ទៅចែកឲ្យ កេ្មងៗ

ដែលប្រព្រឹត្តល្អនោះ ក៏ចាប់ផ្តើមទទួល ប្រជាប្រិយភាព ពីសតវត្សរ៍ ទី ១៩ នៅក្រុងញូវយ៉ក ។ បុណ្យគ្រិស្តម៉ាស

នៅ ស,រ,អ, បានត្រូវប្រកាស

ជាបុណ្យជាតិ នៅឆ្នាំ ១៨៧០ គឺ​៥ ឆ្នាំ ក្រោយសង្រ្គាមស៊ីវិល រវាង រដ្ឋខាងជើង និងខាងត្បូង។

នៅសតវត្សរ៍ទី១ នៃ គ្រិស្តស័ករាជ ជំនឿក្រៅសាសនា ទាំងអស់នេះ ក៏ត្រូវសាសនាគ្រិស្ត គ្របដណ្តប់ ព្រោះ

សាសនា របស់ ជីស័ស ខ្រៃស្ត៍ ពេលនោះ បានចាប់ផ្តើម រីករាលដាល គ្របដណ្តប់ អាណាចក្ររ៉ូមុំាង ។ ក៏ប៉ុនែ្ត

ថៃ្ងកំណើត ឬ ទិវាប្រសូតិ ពិតប្រាកដ របស់ យេស៊ូ គ្រិស្ត ពុំមាននរណា

ដឹងច្បាស់ថា ជាថៃ្ងណា ឆ្នាំណា ពិតប្រាកដ ឡើយ ដោយគ្មាន បញ្ជាក់ឲ្យដឹង ក្នុងគម្ពីរប៊ីប្ល៍។ដោយសារក្រុងរ៉ូម

បានប្រារព្ធ ថៃ្ងកំណើត របស់ មីត្រា

ទេវៈនៃពន្លឺ នៅថៃ្ងទី ២៥ ធ្នូ ជាទូទៅ ទើបគេគិតថា គ្រិស្តសាសនិក នៅរ៉ូម ក៏បាននាំគ្នា សន្មតយក ថៃ្ងនោះ

ជាថៃ្ងកំណើត របស់ យេស៊ូគ្រិស្ត

នោះផងដែរ។នៅសតវត្សរ៍ទី៤ សមេ្តចប៉ាប ក្រុងរ៉ូម ក៏បានប្រកាស ជាផ្លូវការថា ថៃ្ង ២៥ ធ្នូ គឺជាទិវាប្រសូតិ របស់

ព្រះគ្រិស្ត។

និយាយពីបុណ្យគ្រិស្តម៉ាស ចាំបាច់ត្រូវស្គាល់ Santa Claus ឬ Pere Noel ដែលគេតែង ពណ៌‌នាថា

ជាបុរសចាស់ ពុកមាត់ពុកចង្កា សស្រមូម

ដុះពោះស្ពីង ស្លៀកពាក់ ខោអាវពណ៌‌ក្រហម ថែបស ជាមនុស្សចិត្តល្អ ដែលមានផ្ទះ នៅឯ ប៉ូល ឬ អក្ខោសាន

ខាងជើង ដែលគ្របដណ្តប់

ទៅដោយទឹកក។ ជនជាតិហូល្លង់ដ៍ មានទំនៀមស្គាល់ សន្តបុគ្គល ឈ្មោះ Saint Nicolas ឬ Sinterklaas

ដែលតែងតែចែកស្ករគ្រាប់ និង

អំណោយផេ្សងៗ ឲ្យកូនកេ្មង នៅថៃ្ងបុណ្យ ។ លុះពួក ហុល្លងដ៍ អន្តោប្រវេសន៍ ទៅនៅអាមេរិក គេក៏បាន នាំយក

ជំនឿនោះទៅជាមួយផង

ហើយនៅសតវត្សទី ១៩ អាមេរិក ក៏បានប្តូរឈ្មោះ គាត់ជា santa claus ឬ Saint Nicolas។

នៅរៀងរាល់យប់ទី ២៤ រំលងអធ្រាត្រចូល ២៥

សាន្តាខ្លស នឹងជិះ គាវទឹកកក ដឹកកាដូ យកទៅចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ មិនខ្ជិលច្រអូស

ហើយដែលបានសរសេរ សំបុត្រ សូមអំណោយពីគាត់។

គេនិយាយប្រាប់ កូនកេ្មងតូចៗថា សាន្តា ចុះតាមបំពង់ផែ្សង យកកាដូ ទៅដាក់នៅក្រោម ដើមស្រល់

ដែលគ្រួសារនីមួយៗ តុបតែងដោយអំពូលភ្លើង ខែ្សបូ

និង ផ្កាយក្រដាសពណ៌‌ រួចហើយ សាន្តា ក៏នឹងទទួលទាននំ និងទឹកដោះ ដែលគេតែងដាក់ថ្វាយគាត់ នៅលើតុ ។

ក្រៅពីថៃ្ងបុណ្យនេះ សាន្តាខ្លស

នឹងនៅផ្ទះ ជាមួយភរិយា ហើយផលិត គឿ្រងលេងផេ្សងៗ ដោយមានពួក ទេវតាតូចៗ ជួយគាត់ ដើម្បី

ទុកសម្រាប់ចែក ឲ្យកូនកេ្មង នៅឆ្នាំក្រោយទៀត។

មាននិទានសៀវភៅ កំណាព្យល្ខោន និងភាពយន្តជាច្រើន រៀបរាប់ពីបុណ្យ គ្រិស្តម៉ាស ដែលថ្វីបើជាបុណ្យខាង

សាសនាគ្រិស្ត ព្រោះជាទិវាប្រសូតិ របស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹកចិត្តសប្បុរសបុណ្យ

នៃការចែកចាយអំណោយ។

នៅថ្ងៃបុណ្យណូអែល អ្នកណាដែលមិនទិញអ្វីចែកគ្នា គេតែងប្រដូចទៅនឹង សេដ្ឋីកំណាញ់ស្វិត ឈ្មោះ ស្រ្គូច

ក្នុងនិទានរបស់ឆាល្ស៍ ឌិកខឹនស៍ ដែលកំណាញ់ មហាកំណាញ់ ទាល់តែត្រូវ ខ្មោចលង ស្ទើរស្លាប់ស្ទើររស់។

សម័យមុន អំណោយបុណ្យគ្រិស្តម៉ាស ច្រើនជា ប្រដាប់ កេ្មងលេង

គឿ្រងឧបករណ៍អគ្គិសនី វិទ្យុ ទូរទស្សន៍ ស្លៀកពាក់ គឿ្រងឧបករណ៍តន្រ្តី និងកីឡា ។ល។ សព្វថៃ្ងឲ្យ ហ្គិហ្វត៍ខារ៍ត

ជាកាដូ កេ្មងៗពេញចិត្ត ព្រោះ អាចទៅសែ្វងរក ទិញរបស់ ដែលពួកគេពេញចិត្ត មែនទែន បានដោយខ្លួនឯង ។

យោងតាមតួលេខ របស់ សហព័ន្ធ ក្រុមហ៊ុនលក់រាយជាតិ នៅឆ្នាំ ២០០៦

គេនឹងលក់ ហ្គិហ្វត៍ខារ៍ត បានទាំងអស់២៤៨០០លានដុល្លារ ច្រើនជាង ឆ្នាំទៅមិញ ៦ ពាន់លានដុល្លារ។

ដកស្រង់អត្ថបទពី៖ km.wikipedia

រៀបចំដោយ៖ Angkortown

សូមអរគុណ!!!

One Response to បុរាណប្រវត្តិ

  1. Pingback: សូមស្វាគមន៍មកកាន់គេហទំព័រខ្មែរឡូយ10

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s