ព័ត៌មានក្នុងស្រុក

តើអ្នកពិតជាអាច សាកថ្មទូរស័ព្ទ ពីស្លឹកពោធិ៍ បានមែនឬ?

បច្ចុប្បន្នព័ត៌មាន បានចេញផ្សាយពេញបណ្តាញ ទំនាក់ទំនងសង្គមថា អ្នកអាចសាកថ្មទូរស័ព្ទ

ដៃ របស់អ្នកជាមួយនឹងស្លឹកពោធិ៍។ ជាមួយគ្នានេះដែរ មានអ្នកខ្លះនិយាយថា វាជាការពិត

ចំណែកឯអ្នកខ្លះទៀតនិយាយថា វាជាការបោកប្រាស់ ដោយពួកគេបានអនុវត្តន៍សាកថ្មទូស័ព្ទដៃ តាមវិធីដូចខាងក្រោម ៖

ជំហាននីមួយៗដើម្បីសាកថ្មទូរស័ព្ទដៃ របស់អ្នកដោយប្រើស្លឹកពោធិ៍
១- បើសំបកទូរស័ព្ទដៃរបស់អ្នក
២- រួចដកថ្មចេញ
៣- អ្នកត្រូវយកស្លឹកពោធិ៍ស្រស់ចំនួន ២ឬ ៣សន្លឹក
៤- យកទងនៃស្លឹកនោះ ទៅប៉ះនៅកន្លែងចម្លងអគ្គិសនី របស់ថ្មទូរស័ព្ទចំនួន ១នាទី។
៥- បន្ទាប់មកអ្នកត្រូវសម្អាត ថ្មទូរស័ព្ទរបស់អ្នកជាមួយនឹង ក្រណាត់ទន់ៗ
៦- ដាក់ថ្មចូលក្នុងទូរស័ព្ទ របស់អ្នកវិញ រួចបើកទូរស័ព្ទឡើងវិញ
៧- រួចហើយអ្នកអាចឃើញលទ្ធលរបស់វា

តើវាជាស្អីឲ្យពិតប្រាកដ?
ជាការពិតណាស់ វាគ្មានភស្តុតាង នៃវិទ្យាសាស្រ្តបង្ហាញឲ្យឃើញ ជាក់លាក់នោះទេ ហើយក៏គ្មា

នអ្នកណាប្រាប់ ឲ្យបានច្បាស់ថា វាពិតជាមានប្រសិទ្ធភាពមែន។

ដូច្នេះវាអាចគ្រាន់តែជាការ បញ្ឆោតតែប៉ុណ្ណោះ ដោយការពិតរបស់វាត្រូវរង់ចាំ ក្រុមអ្នកស្រាវជ្រាវវិទ្យា

សាស្រ្តជាអ្នកសំរេច។ ទោះបីជាយ៉ាងណាក្តី ក៏នៅមានមនុស្ស ជាច្រើនជឿថា វាជាការពិត៕

 

 

ព្រះករុណាទាំង៣ព្រះអង្គ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីព្យាបាលព្រះរោគ

អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សម្តេចម៉ែ និងព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងយន្តហោះពិសេស ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីម៉ោង ៨ និង ៥០ នាទី ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២។


អ.ស.ប ទទូចឲ្យកម្ពុជាតែងតាំងសហចៅក្រមស៊ើបអង្កេតក្នុងតុលាការខ្មែរក្រហម

លោកសហចៅក្រមស៊ើបអង្កេតបម្រុង Laurent Kasper-Ansermet មិនទាន់ត្រូវបានតែងតាំងជាផ្លូវការទេ ទោះបីជាអ.ស.ប បានស្នើសុំតែងតាំងភ្លាមៗកាលពីខែតុលាឆ្នាំទៅដើម្បីជំនួសលោក Siegfried Blunk ដែលបានលាឈប់ពីការងារ។


តំណាងអយ្យការថា កំពុងតែពិចារណាលិខិតរបស់លោកស្រី មូរ សុខហួរ

លិខិតទាមទារឲ្យប្រគល់ឯកសិទ្ធិសភាវិញ ដ៏ចម្រូងចម្រាស់របស់លោកស្រី មូរ សុខហួរ ទីបំផុតទៅតំណាងអយ្យការអមតុលាការក្រុងភ្នំពេញ បានទទួលហើយ កាលពីថ្ងៃពុធម្សិលមិញ ហើយថា គេកំពុងតែពិចារណា ។

ក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ ទទួលយកឯកសារស្នើសុំនីតិសម្បទារបស់អ្នកតំណាងរាស្ដ្រ មូរ សុខហួរ

ទីបំផុតទៅ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ បានទទួលលិខិតសុំនីតិសម្បទា និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ពីលេខារបស់លោកស្រី មូរ សុខហួរ រួចហើយ។ ក្រឡាបញ្ជីបានពិនិត្យឯកសារ របស់លោកស្រី មូរ សុខហួរ ហើយយល់ថា ឯកសារនោះ ត្រឹមត្រូវតាមនីតិវិធី។

One Response to ព័ត៌មានក្នុងស្រុក

  1. Pingback: សូមស្វាគមន៍មកកាន់គេហទំព័រខ្មែរឡូយ10

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s