សំរាប់ Network ឆ្នាំទី៣ ឆ១(លោកគ្រូ ចាប ឌីណា)

១/ ដើម្បីតំលើង Network ប្រភេទ Server-base ឬ Hybrid network យើងត្រូវអនុវត្ដន៍៖
– តម្លើង Network, កំណត់ IP address/subnet mask
– តម្លើង Domain Controller & Domain
– កែ Password Policy
– Join domain
– បង្កើត Ous តាម Ous ក្រុមហ៊ុន ឬ អង្គភាព
– បង្កើត User account, Profile, home directory និង Log on Script.
២/ Server Role របស់ Windows Server 2003 មានអ្វីខ្លះ?
– Server Role របស់ Windows Server 2003 មានចំនួន ១១ ដូចជា ៖
Application Server ៖ គឺជាម៉ាស៊ីនមេដែលមានតួនាទីជា អ្នកគ្រប់គ្រងកម្មវិធីសម្រាប់ការប្រើប្រាស់របស់ម៉ាស៊ីនកូននីមយៗ ឬតាមអ្នកប្រើប្រាស់នីមួយៗ។
– DHCP Server ៖ គឺជាម៉ាស៊ីនមេដែលមានតួនាទីជា អ្នកចែក ឬស្វ័យកំណត់លេខសម្គាល់ម៉ាស៊ីន(IP Address) ទៅឲ្យម៉ាស៊ីនកូននីមួយៗ ព្រមទាំងគ្រប់គ្រងទៅលើ IP ទាំងឡាយក្នុងបណ្តាញផង។
– DNS Server ៖ គឺជាម៉ាស៊ីនមេដែលមានតួនាទី ជាអ្នកផ្តល់ DNS ទៅឲ្យម៉ាស៊ីនកូន ឬអ្នកគ្រប់គ្រង DNS នៅក្នុងបណ្តាញទាំងមូល។ Domain Controller ៖ គឺជាម៉ាស៊ីនមេដែលមានតួនាទីជាអ្នកគ្រប់គ្រងដោយ Domain សម្រាប់ការប្រើប្រាស់ទាំងឡាយក្នុងបណ្តាញមួយដែលប្រើប្រាស់តែ Domain ប៉ុណ្ណោះ។
– File Server ៖ គឺជាម៉ាស៊ីនមេដែលមានតួនាទីគ្រប់គ្រងការប្រើប្រាស់ឯកសារ ឬការរក្សាឯកសាររបស់អ្នកប្រើប្រាស់ ព្រមទាំងក្រុមនីមួយៗក្នុងបណ្តាញ។
– Mail Server ៖ គឺជាម៉ាស៊ីនមេដែលមានតួនាទីជាអ្នកគ្រប់គ្រងសារ (Email) ទាំងឡាយក្នុងបណ្តាញណាមួយ ។
– Print Server ៖ គឺជាម៉ាស៊ីនមេដែលមានការគ្រប់គ្រងទៅលើម៉ាស៊ីនបោះពុម្ពណាមួយ ឬច្រើនក្នុងបណ្តាញ ដើម្បីកំណត់ឲ្យអ្នកប្រើប្រាស់ ប្រើវាតាមការកំណត់ណាមួយ។
– Remote Access / VPN Server ៖ គឺជាម៉ាស៊ីនមេដែលមានតួនាទីជាអ្នកគ្រប់គ្រងរាល់ការភ្ជាប់ចូលមកប្រើប្រាស់របស់អ្នកប្រើប្រាស់ក្នុងចំនួនតិចឬច្រើន តាមការកំណត់របស់ម៉ាស៊ីនមេ។
– Streaming Media Server ៖ ជាម៉ាស៊ីនមេដែលមានតួនាទីជាអ្នកគ្រប់គ្រងលើការចាក់ចម្រៀង ឬវីដេអូរបស់ម៉ាស៊ីនកូនទាំងឡាយក្នុងបណ្តាញ។
– Terminal Server ៖ ជាម៉ាស៊ីនមេដែលមានតួនាទីគ្រប់គ្រងលើផ្នែក Remote Desktop Protocol ប៉ុន្តែស្ថិតក្រោមផ្ទាំង DOS តែប៉ុណ្ណោះ។
– WINS Server ៖ គឺជាម៉ាស៊ិនមេដែលគ្រប់គ្រងលើម៉ាស៊ីនកូនតាមរយៈឈ្មោះម៉ាស៊ីន (NetBIOS Name) ដោយមិនប្រើប្រាស់ IP Address ។
៣/ តើ Network Computer Group មានអ្វីខ្លះ?
Network Computer Group គឺជាប្រភេទនៃការប្រើប្រាស់ជាក្រុម ឬស្ថាប័ន្ថណាមួយសម្រាប់ចែករំលែកក្នុងកិច្ចការជាក្រុម។ រួមមានដូចជា ៖
• Workgroup គឺជាក្រុមក្នុងបណ្តាញមួយដែលគ្រប់គ្រងដោយ Windows ដើម្បីធ្វើការចែករំលែកនូវឯកសារ ម៉ាស៊ីនបោះពុម្ព និងសឺមីរវាងគ្នាៗ។ ជាទូទៅការគ្រប់គ្រង Workgroup នៅក្នុងកុំព្យូទ័រធ្វើឡើងក្រោមការចែករំលែកតាមរយៈ NetBIOS Name (ឈ្មោះម៉ាស៊ីន) ដើម្បីភ្ជាបទំនាក់ទំនងរវាងគ្នានឹងគ្នាក្រោមការកំណត់ឈ្មោះនិងពាក្យសម្ងាត់ណាមួយ ដើម្បីរក្សាសុវត្ថិភាពក្នុងការចែករំលែកក្នុងដែនកំណត់ណាមួយ។
• Domain គឺជាក្រុមក្នុងបណ្តាញមួយដែលស្ថិតក្រោមការគ្រប់គ្រងដោយម៉ាស៊ីនមេមួយ ដែលជាអ្នកកំណត់សិទ្ធក្នុងការចែករំលែកឯកសារ និងម៉ាស៊ីនបោះពុម្ព ព្រមទាំងសឺមី។ ហើយរាល់ការចែករំលែកនីមួយៗរក្សាសុវត្ថិភាពទៅតាម Domain នីមួយៗរបស់ អ្នកប្រើប្រាស់ដែលកំណត់ដោយ Server ។
៤/ តើ Service សំខាន់ៗរបស់ Windows Server 2003 មានអ្វីខ្លះ?
Service សំខាន់ៗរបស់ Windows Server 2003 មានដូចជា ៖
• Accessory And Utilities គឺជាកម្មវិធីទូទៅ និងកម្មវិធីភ្ជាប់មកស្រាប់ជាមួយ Windows Server ដូចជា Notepade Paint ។ល។
• Certificate Service គឺជា Service ដែលដំណើរការ ឬគ្រប់គ្រងទៅការប្រើប្រាស់ Web Page ។
• Fax Service គឺជា Service សម្រាប់គ្រប់គ្រង ឬដំណើរការរបស់ទូរសារ។
• Indexing Service គឺជា Service ដែលធ្វើឲ្យ Content ទាំងឡាយនៅក្នុង Windows Server អាចស្វែងរកបាន។
• Internet Explorer គឺជាកម្មវិធីសម្រាប់បើកគេហទំព័រ។
• IIS (Internet Information Services) គឺជា Service ដែលគ្រប់គ្រងទៅលើ Web Server របស់ Windows Server ។
• Management And Monitoring Tools គឺជា Tools សម្រាប់ គ្រាប់គ្រង និងមើលការខុសត្រូវទៅលើ Windows Server ទាំងមូល។
• Message Queuing គឺជាសេវាកម្មដែលគ្រប់គ្រងរាល់ការ និយាយឆ្លងឆ្លើយ ដែលឆ្លងកាត់ Windows Server ។
• Networking Services គឺជា Service សម្រាប់គ្រប់គ្រងទៅលើការភ្ជាប់បណ្តាញរបស់ Windows Server ។
• Other Network File And Print Services គឺជា Service ដែលគ្រប់គ្រងទៅលើការប្រើប្រាស់ឯកសារលើបណ្តាញ និងការបោះពុម្ពក្នុងបណ្តាញ។
• POP3 Service គឺជា Service សម្រាប់ដំណើរការ Client Server និង Mail Server ។
• Remote Installation Service គឺជា Service សម្រាប់អនុញ្ញាតិការបញ្ជាពីចម្ងាយដើម្បីដម្លើង Service ឬកម្មវិធីផ្សេងបន្ថែមទៀត តាមរយៈ Remote Desktop។
• Remote Storage គឺជាការអនុញ្ញាតិកំណត់ចំនួនបន្ទុកសម្រាប់ការបញ្ជាប្រើប្រាស់ពីចម្ងាយតាមរយៈ Remote Desktop ឬ Domain Controller ។
• Terminal Server គ្រប់គ្រងលើកការប្រើប្រាស់ DOS ទាំងឡាយក្នុងបណ្តាញ។
• Terminal Server Licensing គឺជា Server ដែលអនុញ្ញាតិការប្រើប្រាស់ Licence របស់ Server ដោយ Terminal ឬបញ្ជាដោយ DOS ។
• UDDI Services គឺជា Service សម្រាប់ការងារបែប Business ដែលវាគ្រប់គ្រងលើកម្មវិធីបែប Business ដូចជា Sage និង Quickbook ជាដើម។ល។
• Update Root Certificate គឺជា Service សម្រាប់អនុញ្ញាតិការទំនើបកម្មកម្មវិធី និង Windows Server តាមរយៈ Root ។
• Windows Media Service គឺជា Service ដែលគ្រប់គ្រងទៅលើ Media ទាំងឡាយក្នុងបណ្តាញ។
៥/ អ្វីទៅជា Server Role របស់ Windows Server 2003 ?
Server Role ប្រែមកជាភាសាខ្មែរថាតួនាទីរបស់ម៉ាស៊ីនមេ ដែលមានអត្ថន័យថាជាតួនាទីរបស់ Windows Server អាចធ្វើបាន ឬម៉ាស៊ីនមេអាចធ្វើបាន។

About angkortown

I am a programer
This entry was posted in សំរាប់ត្រៀមប្រលង. Bookmark the permalink.

2 Responses to សំរាប់ Network ឆ្នាំទី៣ ឆ១(លោកគ្រូ ចាប ឌីណា)

  1. Pingback: មេរៀនផ្សេងៗ « share4student

  2. Pingback: Network លោកគ្រូ ចាប ឌីណា « share4student

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s