របៀប​តំឡើង WordPress ដោយ​ប្រើ Cpanel

ដូចដែល​បានសន្យា​សំបុកអាយធី​បាន​ចុះផ្សាយ​​វីដេអូ​បង្ហាញ​ពី​ការតំឡើង WordPress ដោយប្រើ Cpanel ជាជំនួយ។ ឥឡូវនេះ​ក៏​ស្រដៀ​ង​នឹងអត្ថបទ​មុន​ដែរ សំបុកអាយធី​នឹង​បង្ហាជូន​លោកអ្នក​ជាអត្ថបទ​​វិញ​ម្តង។

————————————————————

ជាដំបូង​សូម​លោកអ្នក​ចូល​ទៅកាន់​គេហទំព័រ​របស់អ្នក​ រួចវាយ​បន្ថែមពាក្យថា Cpanel ដើម្បី​ចូលទៅ​កាន់ Hosting Control Panel (Cpanel) ហើយ​សូម​លោកអ្នក​បញ្ចូល ឈ្មោះ​ប្រើប្រាស់​ និង​លេខសម្ងាត់ (Username and Password) ដើម្បីឡុកអ៊ីន។

ឧ. http://www.sombokit.com/cpanel

ជំហានទី២៖ សូមបន្តចូលទៅ​កាន់ File Manager ដែលជាទីតាំង​រក្សាទុក​ទិន្នន័​របស់អ្នក

ជំហានទី៣៖ បន្ទាប់មក​សូម​ជ្រើស​រើសទីតាំង​ដែល​អ្នក​នឹងចូលទៅ។ សូមរើសយក Web Root Directory

ជំហានទី៤៖ ពេលដែល​លោកអ្នកចុចលើប៊ូតុង Go វានឹង​បើក​ទំព័រ​ថ្មី​មួយទៀត​ ហើយនឹង​​រាយបញ្ជី File និង Folder ដែលមាន​នៅ​ក្នុង​នោះ។

ជំហានទី៥៖ ពេលនេះ លោកអ្នក​អាច​ចាប់​ផ្តើម​តំឡើង WordPress បានហើយ ដោយគ្រាន់តែអាប់ឡូត WordPress.zip ចូលមក​ក្នុងទីតាំងនេះ ដែល WordPress 3.3 (កំណែប្រែចុងក្រោយ) លោកអ្នកអាច​ធ្វើការទាញ​យក​បាន​នៅឯ http://www.wordpress.org ។ សូមចុចលើ Upload ប៊ូតុង រួចចូលទៅ​ជ្រើសរើស ទីតាំង​ដែល​អ្នក​រក្សាទុក​ File Zip នោះ។

១. ចុចអាប់ឡូតប៊ូតុង
២. ជ្រើសរើស File
៣. រកទីតាំង ដែលបាន រក្សា File WordPress 3.3
កំពុងអាប់ឡូត File

បន្ទាប់ពី​ការតំឡើង​ត្រូវបាន​បញ្ចប់ហើយ សូមលោកអ្នក​ចុចលើ Back to /home/xxx/public_html ដើម្បី​ត្រឡប់ទៅកាន់ File Manager ដែល​ជាកន្លែង​រក្សាទុក File នោះវានឹង​បិទ​ទំព័រ​ដែល​អ្នក​កំពុង​តែ​ស្ថិតនៅ ហើយចូលទៅ Refresh នៅទីតាំង File Manager។

ត្រឡប់ទៅកាន់ ទីតាំងដើមវិញ

ហើយលោកអ្នក​នឹងទទួលបាន

ជំហានទី៦៖ សូមចុចលើ File wordpress-3.3.zip នោះ រួចចុច​លើប៊តុង Extract ដើម្បី​ពន្លា File នោះ​ឲ្យចេញ​មកជា Folder និង File វិញ​ទើប​អាច​ដំណើរការ​តំឡើងបាន។

select file ដើម្បី extract
ចាប់ផ្តើម extract file
លទ្ធផល នៃ ការពន្លា (extract)

ជំហានទី៧៖ បានត្រឹមប៉ុន្នេះ ប្រសិនបើ​លោកអ្នកចូលទៅកាន់គេហទំព័រ​របស់អ្នក (ឧ. http://www.sombokit.com) នោះលោកអ្នក​នឹងឃើញ​មាន Folder ឈ្មោះ wordpress (ដូចជា http://www.sombokit.com/wordpress )ហើយ​ទាល់តែចុចលើ Folder នោះទើ​បអាច​ចូលទៅ​តំឡើងបាន។ ដូច្នេះ​សូម​លោកអ្នក​ផ្លាស់ទី File និង Folder ទាំងនោះ (ដែល​មាននៅក្នុង Folder WordPress ) ចេញមក​កាន់ក្រៅ។ មានន័យថា វានឹង​ស្ថិតនៅទីតាំង Root ផ្ទាល់តែម្តង សូមមើលតាមរូប៖

ចុចពីរដងលើ Folder

លោកអ្នកនឹងឃើញ Files និង Folders ជាច្រើន សូមចុចលើ Select all ហើយចុចលើ Move File

ឃើញ Files និង Folders
Select All ហើយ Move File
មានន័យថា អ្នកនឹងផ្លាស់ទី ទៅ public_html

ហើយ​លោកអ្នកនឹងទទួលបាន Files និង Folders ជាច្រើន​នៅ​ផ្ទាល់​ក្នុងទីតាំង /public_html (ដែលជាទីតាំង​រក្សាទុក Files)

បន្ទាប់ពីផ្លាស់ទី Files និង Folders ចេញមកទីតាំង public_html

ជំហានទី៨៖ មកដល់ត្រឹមនេះ សូមលោកអ្នក​ចូលទៅកាន់ទីតាំង​អាសយដ្ឋាន​គេហទំព័រ​របស់អ្នក (ឧ. http://www.sombokit.com)។ វានឹងទាមទារ​ឲ្យអ្នក​​បង្កើត Configuration File (wp-config.php) ដើម្បីអាចតំឡើង WordPress បាន។ តែសូម​លោកអ្នក​កុំបារម្ភ ដោយគ្រាន់តែ​ធ្វើតាម​ជំហានៗ ដែល​គេ​តម្រូវឲ្យអ្នក​បំពេញ គឺជាការស្រេច។

ក.ចាប់ផ្តើម បង្កើត file wp-config.php
ខ. ចុចលើ Let’s go ដើម្បីបំពេញ ទាំង ៥ ចំនុច ខាងលើ
សូមបំពេញ ឈ្មោះក្នុង Filed ដែល ត្រូវការទាំងនោះ

ចំណាំ៖ ត្រង់ Field Database Name និង User Name រួមជាមួយ Password មុននឹងលោកអ្នក​ដាក់ឈ្មោះ សូមចូលទៅ​បង្កើត Blank Database តាមរយៈ MySQL Database ® Wizard ដែល​មានស្រាប់​ក្នុង Cpanel របស់អ្នក ព្រោះ​ពេលដែល​តំឡើង WordPress នឹង​បង្កើត tables និងបញ្ចូល​ទិន្នន័យចូល​ទៅក្នុង Database នោះ។ ដូចនេះ សូមត្រឡប់ទៅ Cpanel => Database => MySQL Database Wizard សូមអនុវត្តន៍​តាមរូប

បង្កើត Dabatase – ជំហាន ក
បង្កើត User – ជំហាន ខ
ចុចលើ All Privilege ដើម្បីកំណត់សិទ្ធិ ឲ្យ User អាច Access ទៅកាន់ database បាន – ជំហាន គ

ជំហានទី៩៖ សូមលោកអ្នក​យក​ឈ្មោះ User និង Database មកបំពេញត្រង់ ជំហានទី៨ ខាងលើ​ឡើងវិញ (ឬលោកអ្នកអាច​បង្កើត​ឈ្មោះ​Database និង Username ឲ្យត្រូវតាមអ្វី​ដែល​អ្នក​បាន​បំពេញ​ក៏បាន)។ ពេលដែល​បំពេញ​បានត្រឹម​ត្រូវ​ លោកអ្នក​នឹងទទួលបាន៖

ចាប់ផ្តើមតំឡើង

ជំហានទី១០៖ សូមបំពេញ​ព័ត៌មាន​ខ្លីៗ ដែល​ WordPress ត្រូវការ​ដើម្បីតំឡើង៖

បំពេញព័ត៌មាន

ជាចុងក្រោយ លោកអ្នកគ្រាន់តែឡុកអ៊ីនទៅ គឺអាច​ប្រើប្រាស់ WordPress បាន​ដោយងាយស្រួល។

2 Responses to

  1. Pingback: angkortown

  2. Pingback: សូមស្វាគមន៍មកកាន់គេហទំព័រខ្មែរឡូយ10

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s